ចេញផ្សាយ ០៧ មីនា ២០២៥
27
អបអរសាទរសហគមន៌កសិកម្មត្បែងពីរសាមគ្គីរីកចម្រើនរកប្រាក់ចំណេញប្រចាំឆ្នាំ២០២៤បានជាង ៣៧ លានរៀល
-----------------
សហគមន៍កសិកម្មត្បែងពីរសាមគ្គីរីកចម្រើនស្ថិតនៅភូមិឈូក ឃុំភ្នំត្បែងពីរ ស្រុកគូលែន បានរៀបចំមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលស្រុក មន្រ្តីកសិកម្មស្រុក អាជ្ញាធរភូមិ-ឃុំ និងសមាជិកសហគមន៌សរុបចំនួន ១៤៨នាក់។
សហគមន៌មានមុខរបរសំខាន់ៗ: ទីផ្សារផលិតផលកសិកម្ម, ឥណទានកសិកម្មខ្នាតតូច និងលក់ធាតុចូលកសិកម្ម..
ក្នុងឆ្នាំ២០២៤សហគមន៌រកប្រាក់ចំណេញប្រចាំឆ្នាំសរុប ៣៧.៤៣៨.២៧៧រៀល ពីមុខរបរខាងលើ និងបានបែងចែកប្រាក់ភាគលាបសមាជិក៨០០៛/ហ៊ុនផងដែរ
ឆ្នាំ២០២៥ សហគមន៌ពង្រីកមុខរបរដែលមានស្រាប់ ពិសេសស្វែងរកដៃគូរបន្ថែមដើម្បីទិញកសិផលប្រជាកសិករក្នុងឃុំគោលដៅពួកគាត់
០៥ មិនា ២០២៥