ចេញផ្សាយ ១៩ មីនា ២០២៥
44
កិច្ចប្រជុំពិភាក្សា និងចុះធ្វើការសិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តព្រះវិហារ។
------------------
ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ លោក អ៊ឹង កែវរតន: អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ មន្រ្តីជំនាញរបស់នាយកដ្ឋានមុខងារ និងធនធាន សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកកិច្ចប្រជុំពិភាក្សា និងចុះធ្វើការសិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តព្រះវិហារ។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ណុប វុធ្ធី អភិបាលរងខេត្ត លោកនាយករដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពច្រកចេញចូលតែមួយ និងប្រធាន អនុប្រធាន មន្ទីរអង្គភាពនានា ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តព្រះវិហារជាច្រើនរូប។
គោលបំណងនៃការចុះសិក្សា និងពិគ្រោះយោបល់នេះគឺដើម្បីពិនិត្យលើការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ និងការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យសុខាភិបាលនៅតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក នៃខេត្តព្រះវិហារ។
#ខេត្តព្រះវិហារ