ចូលរួមអបអរសាទរ សហគមន៏កសិកម្មកោងយោងជួបជុំ ឃុំយាង ស្រុកជំក្សាន្ត រកប្រាក់ចំណេញប្រចាំឆ្នាំ​២០២៤បានជាង ១៤លានរៀល
ចេញ​ផ្សាយ ១៩ មីនា ២០២៥
31
ចូលរួមអបអរសាទរ សហគមន៏កសិកម្មកោងយោងជួបជុំ ឃុំយាង ស្រុកជំក្សាន្ត រកប្រាក់ចំណេញប្រចាំឆ្នាំ​២០២៤បានជាង ១៤លានរៀល ???????? ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោកប្រធាន​និងមន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមសម្របសម្រួលមហាសន្និបាទប្រចាំឆ្នាំ២០២៤ និងលើកទិសដៅផែនការអនុវត្តឆ្នាំ២០២៥ របស់សហគមន៍កសិកម្មកោងយោងជួបជុំ ស្ថិតនៅឃុំយាង ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។​ #កម្មវិធីនេះមានការអញ្ជើញចូលរួមពី -អាជ្ញាធរភូមិ-ឃុំ -ការិយាល័យកសិកម្ម ធនធាន​ធម្មជាតិ និងបរិស្ថាន ស្រុកជាំក្សាន្ត -ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ -ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ចូលរួម​សរុបចំនួន៨២នាក់ (ស្រី្ត៦២នាក់)​។ សហគមន៍កសិកម្ម​កោងយោង​ជួបជុំ បានបង្កើតឡើងនៅក្នុងឆ្នាំ​២០១៤ មានសមាជិកសរុប​ចំនួន​២៥នាក់ ស្ត្រីចំនួន ២០នាក់ ។​ បច្ចុប្បន្ន​សហគមន៍ មានសមាជិកសរុប​ចំនួន ៨១នាក់ ស្រ្តី​ចំនួន ៦៥នាក់ មានភាគហ៊ុន​សរុបចំនួន ៩៨៨ហ៊ុន ស្មើនឹងចំនួនទឹកប្រាក់ ៣៩,៥២០,០០០៛ (តម្លៃ​ភាគហ៊ុន ៤០,០០០៛/ហ៊ុន)។​ #លទ្ឋផល២០២៤ -មុខរបរសំខាន់ៗរួមមាន:១/ផ្គត់ផ្គង់ធាតុចូលកសិកម្ម ២/ឥណទានកសិកម្ម​ ៣/ទិញ-លក់កសិផល -ប្រាក់ចំណេញប្រចាំឆ្នាំទទួលបានចំនួន១៤,២៥៨,៤០០រៀល #ផែនការឆ្នាំ២០២៥ -បន្ត និងពង្រឹងមុខរបរមានស្រាប់ -រៀបចំសាងសង់ហាងលក់ទំនិញ -រៀបចំសាងសង់ទីស្នាក់ការបណ្តោះអាសន្ន
ចំនួនអ្នកចូលទស្សនា
Flag Counter