ចេញផ្សាយ ២១ មីនា ២០២៥
44
កិច្ចប្រជុំបូកសរុបរបាយការណ៌ត្រីមាស១ របស់គណៈកម្មាការសម្របសម្រួលកម្មវិធីសហគមន៌ព្រៃឈើថ្នាក់ខេត្តព្រះវិហារ
????????
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥
ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានសហការជាមួយមជ្ឈមណ្ឌល សម្រាប់មនុស្ស និងព្រៃឈើ(RECOFTC) អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) និង គណៈកម្មាការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត បានរៀបចំកិច្ចប្រជុំស្ដីពី ការបូកសរុបរបាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្តព្រះវិហារ ក្រោមអធិបតីភាពលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ
គោលបំណងនៃកិច្ចប្រជុំនេះគឺ
១.ណែនាំអំពីគម្រោងនានា ផែនការសកម្មភាព និងលទ្ធផលរំពឹងទុកនៃកិច្ចប្រជុំ
២.ធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍សហគមន៍ និងពិភាក្សាពីយុទ្ធសាស្ត្រចូលរួម តាមដាន វាយតម្លៃ និងការគាំទ្របច្ចេកទេសក្នុងការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍សហគមន៍ព្រៃឈើ។
៣.ស្ដាប់មតិនិងរបាយការណ៍បណ្ដាញសហគមន៍ព្រៃឈើ និងពិភាក្សាលើកិច្ចអន្តរាគមន៍នានា។
សភាពចូលរួមមាន អភិបាល អភិបាលរងស្រុកទាំង៤(ស្រុកគ្រវៀង ស្រុកជ័យសែន ស្រុកជាំក្សាន្ត ស្រុកគូលែន) នាយខណ្ឌ នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នាយផ្នែករដ្ឋបាលព្រៃឈើទាំង៤ នាយសង្កាត់រដ្ឋបាលព្រៃឈើទាំង៤ មេឃុំទាំង៦គឺ(ឃុំរីករាយ ឃុំខ្យង ឃុំគូលែនជើង ឃុំស្រយង់ ឃុំភ្នំពេញ និងឃុំរំដោះស្រែ) អង្គការ AFD អង្គការ RECOFTC ប្រធានបណ្ដាញថ្នាក់ខេត្ត ប្រធានសហគមន៍ព្រៃឈើ និងប្រធានឥណទានសហគមន៍ សងុបទាំងអស់ ៤៣នាក់ ដែលស្ថិតនៅសាលប្រជុំខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ។