ចេញផ្សាយ ០២ មិថុនា ២០២៥
2,378
នៅថ្ងៃទី២៧-២៩ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីការិយាល័យនីតិកម្មកសិកម្មនិងមន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមជាមួយអង្គការ អាយឌីអុី(iDE )ដើម្បីសម្របសម្រួលការចុះប្រមូលពត៍មាន ដោយធ្វើការសំភាសន៍និងប្រជុំពិភាក្សាក្រុមនៅតាមសហគមន៍មូលដ្ឋាន ក្នុងខេត្តព្រះវិហារ
#គោលបំនង
-ចុះសិក្សាវាយតម្លៃទៅលើខ្សែចង្វាក់ផលិតកម្មកសិកម្ម
-ស្ថានភាពអាហាររូបត្ថម្ភនិងឬសគល់នៃបញ្ហាកង្វះអាហាររូបត្ថម្ភរបស់កុមារក្រោមអាយុ៥ឆ្នាំ ដើម្បីអនុវត្តគម្រោង’’ផ្លាស់ប្តូរជីវិតតាមរយ:អាហាររូបត្ថម្ភ’’
#អ្នកពាក់ព័ន្ធដែរបានធ្វើការប្រជុំពិភាក្សានិងសម្ភាសន៍
-ក្រុមកសិករដាំស្វាយចន្ទី
-ក្រុមកសិករដាំស្រូវ
-ក្រុមកសិករដាំបន្លែ
-ដេប៉ូលក់ធាតុចូលកសិកម្ម
-កន្លែងបណ្តុះកូនស្វាយចន្ទីលក់
-សហគមន៍កសិកម្ម
-ដេប៉ូទិញគ្រាប់ស្វាយចន្ទី
-អ្នកកិនស្រូវលក់
-ក្រុមមាតានិងស្រ្តីមានផ្ទៃពោះ
#ទីតាំងបានចុះប្រមូលពត៍មាន
-ក្រុងព្រះវិហារ
-ស្រុកជ័យសែន
-ស្រុករវៀង
*ក្នុងនោះផងដែរអង្គការបានផ្តល់ជូនគ្រាប់ពូជបន្លែចំនួន៥មុខ(ត្រកួន ត្រសក់ ស្ពៃក្រញាញ់ ល្ពៅ ត្រប់)និងសៀវភៅបច្ចេកទេសដាំបន្លែដល់ក្រុមកសិករដែរបានមកចូលរួមប្រជុំ។