អបអរសាទរ សហគមន៍កសិកម្មសាមគ្គីរហ័សមានជ័យ រកប្រាក់ចំណេញបាន ៦លានរៀល ក្នុងឆ្នាំ២០២៤
ចេញ​ផ្សាយ ០២ មិថុនា ២០២៥
34
អបអរសាទរ សហគមន៍កសិកម្មសាមគ្គីរហ័សមានជ័យ រកប្រាក់ចំណេញបាន ៦លានរៀល ក្នុងឆ្នាំ២០២៤ ??????? នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២៤ របស់សហគមន៍កសិកម្មសាមគ្គីរហ័សមានជ័យ ។ សមាភាពអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសមាន៖ -លោក ទេស សំអាន អភិបាលរងស្រុករវៀង តំណាងរដ្ឋបាលស្រុករវៀង -លោក ខេង សុវណ្ណរតនា អនុប្រធានការិ.សហគមន៍កសិកម្ម តំណាងមន្ទីរកសិកម្ម -លោក ចេង គុយជន ប្រធានការិ.កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង -ជំទប់ទី១ឃុំរហ័ស -មេបុស្តរដ្ឋបាលឃុំរហ័យ -អង្គការដៃគូ(WVC , Nurture) និងសមាជិកសហគមន៍សរុបចំនួន៩៩នាក់(ស្រី៥២នាក់) លទ្ឋផលសម្រេចបាន៖ -បានបង្កើតឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ដែលមានទីស្នាក់ការ ស្ថិតនៅភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ -បច្ចុប្បន្ននេះសហគមន៍កសិកម្មមានសមាជិកសរុប ២៦១នាក់ ស្រី ១០៧ នាក់មានភាគហ៊ុនសរុប២៧៤៩ហ៊ុន តម្លៃក្នុងមួយហ៊ុន២០០០០រៀល ស្មើនិងទឹកប្រាក់៥៤,៩៨៦,០០០រៀលគត់ ។ -ក្នុងនោះសហគមន៍មានមុខរបរ២ ៖ ឥណទានសាច់ប្រាក់ និងទិញលក់ចន្ទី -លក់ចន្ទីសរីរាង្គអោយក្រុមហ៊ុនមីរ៉ាត់បាន៧,៣តោន -ចំណេញបាន៦លានរៀល នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះសហគមន៍មានផែនការ៖ -ទិញលក់ស្រូវសរីរាង្គ -ទិញលក់ដំឡូងមីស្ងួត និងស្រស់ -ទិញលក់គ្រាប់ស្វាយចន្ទីគីមីនិងសរីរាង្គ -ឥណទានសាច់ប្រាក់
ចំនួនអ្នកចូលទស្សនា
Flag Counter