ចេញផ្សាយ ០២ មិថុនា ២០២៥
52
ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានទទួលជួបឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានរាយការណ៍ពីសក្តានុពលដាំដុះដំណាំកៅស៊ូ របស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជន ក្នុងខេត្ត និងការពង្រីកថ្នាលពូជកៅស៊ូ ។ ក្នុងកិច្ច ពិភាក្សានេះដែរ តំណាងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា (CRRI) បានបង្ហាញពីពូជកៅស៊ូ CRRI 12 និង CRRI 19 ដែលជាពូជថ្មីបានស្រាវជ្រាវដោយវិទ្យាស្ថាន និងធ្វើការផ្សព្វផ្សាយឲ្យមានការដាំដុះ តាមក្រុមហ៊ុនឯកជន ឬកៅស៊ូគ្រួសារផងដែរ ព្រោះពូជនេះមានភាពធន់នឹងអាកាសធាតុនៅកម្ពុជា ។