ចេញផ្សាយ ០២ មិថុនា ២០២៥
44
កិច្ចប្រជុំបង្កើតតម្រូវការសម្រាប់កសិករ និងសេវាករ របស់គំរូមិត្តកសិករ នៅភូមិម៉ឺនរាជ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ
===================
នៅថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីគំរូមិត្តកសិករ(Metkasekor Model) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបង្កើតតម្រូវសម្រាប់កសិករ និងសេវាករ ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។
គោលបំណងនៃកិច្ចប្រជុំនេះគឺ បង្កើនចំណាប់អារម្មណ៍របស់សេវាករ កសិករទៅលើការប្រើប្រាស់ម៉ាស៊ីន ដែលសមស្រប ជាមួយនឹងការប្រើប្រាស់ដំណាំគម្របដី និងប្រពលវប្បកម្មដំណាំ ដើម្បីឈានទៅរកការធ្វើកសិកកម្មតាមបែបអេកូឡូស៊ីប្រកបដោយនិរន្តរភាព។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីគំរូមិត្តកសិករ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មន្ត្រីបច្ចេកទេសកសិកម្មឃុំខ្យង ឃុំស្អាង តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) មន្រ្តីគម្រោង WAT4CAM មន្រ្តីបច្ចេកទេសគំរូមិត្តកសិករ តំណាងក្រុមហ៊ុនចនឌារប្រចាំខេត្តព្រះវិហារ អាជ្ញាធរភូមិឃុំខ្យង កសិករ និងសេវាករ សរុប ១៦១នាក់ ស្រី ៩៣នាក់ គាំទ្រថវិកាដោយអង្គការ Swisscontact និងគម្រោង ASSET។