ចេញផ្សាយ ០២ មិថុនា ២០២៥
27
មហាសន្និបាតកំណើតដំបូង សហគមន៌កសិកម្ម នៅឃុំរៀបរយ ស្រុករវៀង
????????
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ រួមជាមួយទីប្រឹក្សា ASPIRE-AT សហការជាមួយអាជ្ញាធរភូមិ-ឃុំ-ស្រុក បានរៀបចំអង្គមហាសន្និបាតកំណើតដំបូង លើដំណើការអនុម័ត អំពីលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង នៃការបង្កើតសហគមន៍កសិកម្ម ជូនដល់ប្រជាកសិករ ទាំង៣ភូមិ ក្នុងឃុំរៀបរយ នៃស្រុករវៀង អ្នកចូលរួមសរុបចំនួន១១០គ្រួសារ(ស្រី្ត ៧៧គ្រួសារ)។
លទ្ធផលមហាសន្និបាតបានអនុម័ត៖
• កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មកសិកររៀបរយសែនជ័យ"
• បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ៥រូប និងគណៈកម្មការត្រួតពិនិត្យចំនួន ៣រូប
• កំណត់យកមុខរបររបស់សហគមន៍មាន៖
ជំនួញទីផ្សារទិញលក់កសិផល(ចន្ទី, ដំឡូងមី, ស្រូវ, សណ្ដែកសៀង…) ផ្កត់ផ្គង់ធាតុចូលកសិកម្ម។
កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT) ខេត្តព្រះវិហារ
១៣ ឧសភា ២០២៥
#ខេត្តព្រះវិហារ #សហគមន៍កសិកម្ម #ASPIRE-AT