លោក ពឹង ទ្រីដា ប្រធានមន្ទីរ ចូលរួមពិធីចែកសម្ភារ:ធាតុចូលកសិកម្មសំខាន់ៗជូនដល់កសិករខ្នាតតូចដែលជាសមាជិកសហគមន៍តំបន់ការពារធនធានធម្មជាតិសរុបចំនួន៦១គ្រួសារ
ចេញ​ផ្សាយ ០៤ មិថុនា ២០២៥
39

ក្រុមការងារមន្ទីរកសិមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមកម្មវិធី ចែកសម្ភារ:ធាតុចូលកសិកម្មជូនដល់កសិករខ្នាតតូចដែលជាសមាជិកសហគមន៍តំបន់ការពារធនធានធម្មជាតិសរុបចំនួន៦១គ្រួសារ ។ គោលបំណង: ដើម្បីចូលរួមចំណែគាំទ្រកសិករគោលដៅដែលស្ថិតក្រោមសមាជិកសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធនធានធម្មជាតិ ក្នុងការបង្កើតសួនដំណាំតាមផ្ទះ បង្កើនការដាំដុះ ដំណាំបន្លែ កាត់បន្ថយការនាំចូល ការផលិតស្រូវសរីរាង្គ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក គឹន សុខសាន្ដ ប្រធានតំបន់ប្រតិបត្តិអង្គការទស្សន:ពិភពលោកប្រចាំខេត្តព្រះវិហារ និងអាជ្ញាធរភូមិ-ឃុំ បានចូលរួមកម្មវិធី ដោយកសិករសហគមន៏ទទួលបានសម្ភារ:រួមមាន៖ ពូជស្រូវផ្ការំដួល (៧០គ.ក/គ្រួសារ), ពូជបន្លែ៣មុខ/គ្រួសារ(១មុខមាន៣កញ្ចប់), ស្បៃខៀវបាំងកំដៅ(១គ្រួសារ១ដុំ) និងទុយោជ័រស្រោចទឹក(១គ្រួសារ១ដុំ)។ កម្មវិធីនេះគាំទ្រដោយគម្រោងសហគមន៍បៃតង សហការណ៍ជាមួយអង្គការWVI កម្មវិធីរៀបចំនៅស្នាក់ការសហគមន៏ភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ ០៣ មិថុនា ២០២៥ #ខេត្តព្រះវិហារ #សហគមន៏កសិកម្ម #គម្រោងសហគមន៌បៃតង #អង្កការWVI

ចំនួនអ្នកចូលទស្សនា
Flag Counter