ក- ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២៥ ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៥ នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តផ្ទៃដីភ្ជួររាស់បានចំនួន60,070 ហិកតា និងផ្ទៃដីដែលបាន ព្រួស ស្តូងនិងបុកដាំ មានចំនួន 42,929 ហិកតា លើផែនការ 105,648 ហិកតា ស្មើនឹង 40,63%។ ខ-ការងារបង្កបង្កើនផលដំណាំសាកវប្បកម្ម ដំណំាឈើហូបផ្លែ និងដំណាំកសិឧស្សាហកម្មរដូវប្រាំង៖ គិតត្រឹម ថ្ងៃទី០៣ ខែមិថុនា ឆ្នំា២០២៥ ក្នុងនោះ ៖ -ដំណាំសាកវប្បកម្ម អនុវត្តបាន 1,562 ហិកតា ស្មើនឹង 31.95% លើផែនការ 4,888 ហិកតា -ដំណាំឧស្សាហកម្ម អនុវត្តបាន 48,590ហិកតា ស្មើនឹង 58.92% លើផែនការ 82,462 ហិកតា -ដំណាំឈើហូបផ្លែ អនុវត្តបាន 17,076 ហិកតា ស្មើនឹង103.07% លើផែនការ16,568 ហិកតា គ-កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី០២ ខែមិថុនា ឆ្នំា២០២៥ នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 344.27 ម.ម។