ចេញផ្សាយ ១៩ មិថុនា ២០២៥
21
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥
មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមពិព័រណ៍ដាក់តាំងផលិតផល ក្នុងពិធី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន ក្រោមអធិបតីភាព លោក យឹម បញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ ដែលពិធីនេះមានការអញ្ជើចូលរួមពីសំណាក់ លោក លោស្រី ប្រធាន/អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីជាអភិបាល/អភិបាលរង ក្រុង/ស្រុកទាំង៨ ថ្នាក់ដឹកនាំ និងសិក្ខាកាមនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ សិស្សនិស្សិត សិស្សានុសិស្ស យុវជន កាយរិទ្ធិ កាកបាទក្រហម និង ស. ស.យ.ក សរុបទាំងអស់ ៤៥០នាក់ ស្រី ២២៨នាក់ ដែលស្ថិតនៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ។