មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
បងប្អូនសហគមន៌កសិកម្មខេត្តព្រះវិហារ មានការរំភើបនិងសប្បាយចិត្ត ដោយមានការគាំទ្រពី ធនាគារជីបម៉ុង
ចេញ​ផ្សាយ ២៧ មិថុនា ២០២៥
1
បងប្អូនសហគមន៌កសិកម្មខេត្តព្រះវិហារ មានការរំភើបនិងសប្បាយចិត្ត ដោយមានការគាំទ្រពី ធនាគារជីបម៉ុង ធនាគារ ជីប ម៉ុង បានចុះហត្ថលេខាលើកិច្ចសហការជាមួយក្រុមហ៊ុន អេមរុរ៉ាយស៍ ស្តីពី “ភាពជាដៃគូយុទ្ធសាស្ត្រផ្នែកហិរញ្ញប្បទាន ដើម្បីជម្រុញផលិតកម្មស្រូវអង្ករនៅកម្ពុជា”។ នៅរសៀលថ្ងៃទី 24 ខែឧសភា ឆ្នាំ 2025 នៅក្នុងទីស្នាក់ការកណ្តាល ធនាគារ ជីប ម៉ុង ក្នុងអគារ ជីប ម៉ុង ថៅវើរ ក្រោមវត្តមានការអញ្ចើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពី អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង និងលោកឧកញ៉ា សុង សារ៉ន អគ្គនាយក ក្រុមហ៊ុន អេមរុរាយស៍ រួមជាមួយសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំងសហការីគ្រប់ជាន់ថ្នាក់របស់ធនាគារ ជីប ម៉ុង និងក្រុមហ៊ុន អេមរុរាយស៍។ កិច្ចសហការនេះមានគោលបំណងគាំទ្រវិស័យកសិកម្មខ្មែរ តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុជូនដល់សហគមន៍កសិកម្ម នៅទូទាំងប្រទេសកម្ពុជា ដើម្បីជម្រុញផលិតផល និងការនាំចេញអង្ករខ្មែរឲ្យកាន់តែមានប្រសិទ្ធភាពទៅទីផ្សារអន្តរជាតិ ដែលជាលទ្ធផល ចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតការងារ បង្កើនចំណូល ធ្វើឲ្យជីវភាពប្រជាកសិករកាន់តែល្អប្រសើរ។ Chip Mong Bank has signed a memorandum of understanding with AMRU Rice on a “Strategic Financial Partnership to support the expansion of Cambodia’s rice production sector". On May 24, 2025, Chip Mong Bank and AMRU Rice signed a cooperation agreement at Chip Mong Bank Head office at Chip Mong Tower. The event was attended by Neak Oknha Leang Meng, President of Chip Mong Bank, and Lauk Oknha Song Saran, CEO of AMRU Rice, along with top management teams and staff from both organizations. This collaboration aims to support the Cambodian agricultural sector by providing financial solutions to agricultural communities throughout Cambodia, in order to enhance the production and export of Cambodian rice more effectively to international markets. In turn, contributes to boosting the national economy by creating jobs, increasing income, and improving the living standards of farmers. #ChipMongBank #TrustedBank #AMRURICE #MOUCeremony #Partnership
ចំនួនអ្នកចូលទស្សនា
Flag Counter