មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ២រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ទេពកោសល្យនៃការផ្ទេរបច្ចេកវិទ្យា និងផ្សព្វផ្សាយកសិកម្ម ក្រោមអធិបតីភាព លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងការអភិវឌ្ឍន៍កសិកម្មកម្ពុជា( CARDI)
ចេញ​ផ្សាយ ២៧ មិថុនា ២០២៥
1
នៅថ្ងៃទី២៣ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២៥ មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ២រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ទេពកោសល្យនៃការផ្ទេរបច្ចេកវិទ្យា និងផ្សព្វផ្សាយកសិកម្ម ក្រោមអធិបតីភាព លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងការអភិវឌ្ឍន៍កសិកម្មកម្ពុជា( CARDI) គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺ ដើម្បីឲ្យមន្ត្រីយល់ដឹងអំពីទេពកោសល្យ វិធីសាស្រ្ត និងចំណុចសំខាន់ៗសម្រាប់ចែករំលែកបទពិសោធន៍ក្នុងការបង្រៀន និងផ្សព្វផ្សាយ បច្ចេកទេសកសិកម្ម ឲ្យសមស្របទៅនឹងតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ន និងទៅអនាគត សមាសភាពចូលរួមមកពី ខេត្តព្រះវិហារ បន្ទាយមានជ័យ កំពង់ស្ពឺ តាកែវ កំពត និង CARDI សរុបចំនួន២២នាក់ ស្រី ១១នាក់ ដែលស្ថិតនៅ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។
ចំនួនអ្នកចូលទស្សនា
Flag Counter